ក្មេងទំនើង ១៤នាក់ និងម៉ូតូ ១៤គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ភ្នំពេញ៖នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុច ភូមិ០១ សង្កាត់ស្រះចក…

ករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!

ភ្នំពេញ៖ វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។  បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។  ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា…

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ…

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បង្ហាញអំពីវិជ្ជាជីវ:ជាមន្ត្រីនគរបាលជាតិ 

លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៦ បានចូលរួមធ្វើបទបង្ហាញ ស្ដីពីវិ ជ្ជាជីវ:ជាមន្ត្រីនគរបាលជាតិ ជូនដល់ សិស្សានុសិស្សបានដឹងនិងទុកជាឯកសារសម្រាប់ការសិក្សា ក៏ដូចជាផ្តល់ដល់មន្ត្រីនគរបាលបានយល់ជ្រុលជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់ខ្លួន។        កម្មវិធីនេះរៀបចំឡើងដោយសាលាជំនាន់ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយព្រហ៊ួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការចូលរួម ពី លោក…

៣២ ឆ្នាំហើយ កូកាកូឡា បានផ្តល់ភាពស្រស់ស្រាយដល់កម្ពុជា ទាំងតាមរយៈភេសជ្ជៈ និងការគាំទ្រសង្គម

រយៈពេលជាង ៣២​ឆ្នាំ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានផ្តល់ភាពស្រស់ស្រាយ និងគាំទ្រដល់សហគមន៍កម្ពុជា ដោយមោទនភាព តាមរយៈភេសជ្ជៈដែលផលិតនៅកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ថ្ងៃនេះ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ និងការអភិរក្សបរិស្ថាននៅកម្ពុជា។ កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២៥…

ប្រឡូកក្នុងអាជីពចម្រៀង ១៧ឆ្នាំ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ថូយ ករុណា រកឃើញខ្លួនឯងកាន់តែច្បាស់!

“ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ជាបទចម្រៀងស្នេហាជាតិ បង្ហាញពីទឹកចិត្ដលះបង់ និងអង់អាចក្លាហានរបស់យោធាខ្មែរ។នៅគ្រាដែលបញ្ហាព្រំដែនខ្មែរ-ថៃ កំពុងតានតឹង ហើយកងកម្លាំង នៃប្រទេសទាំងពីរនៅប្រឈមមុខដាក់គ្នា បទចម្រៀងមួយនេះ ត្រូវបានបងប្អូនខ្មែរចែករំលែក និងចូលស្ដាប់កាន់តែច្រើន។ តាមរយៈ Sabay នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ”…

៧បទនេះ ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងរហូត ដោយឈរលើស្មារតីជាតិនិយម

តារាចម្រៀងវ័យជ្រេ ឆន សុវណ្ណរាជ ទើបទម្លាយរឿងពិត នៅពីក្រោយបទចម្រៀងរបស់ខ្លួនចំនួន ៧បទ ដោយលោកអះអាងថាបទទាំងនេះត្រូវបានផលិតឡើងតាមលំនាំបទថៃ។ ចាប់ពីពេលនេះ តទៅរូបលោកមិនអាចលើកបទទាំងនេះមកច្រៀងទៀតទេ បើទោះបីជាមានការសំណូមពរណាមួយក៏ដោយ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនតារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះ បញ្ជាក់ថា បទទាំងនោះមានខ្លះផលិតពីរបីឆ្នាំទៅហើយ​ គឺរួមមាន៖ បទមួយខែដប់ថ្ងៃ​​ ជួបដេីម្បីបែក បងដឹង រឿងនិទានមុនចូលគេង មិនហ៊ានប្រាប់អូនផ្ទាល់មាត់…