ឯកឧត្តមបណ្ឌិត ឆាយ សុផល ដឹកនាំមន្រ្តីសមាគមអ្នកសារព័ត៌មានអាស៊ីចូលជូបឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ 

ទីក្រុងសេអូល៖ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) នៅសប្តាហ៍នេះ បានដឹកនាំប្រធានស្ថាបនិក និងនាយកប្រតិបត្តិនៃសមាគមនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ …

រដ្ឋមន្ត្រីក្រសួងសាធារណការបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក

ភ្នំពេញ៖ ដើម្បីអនុវត្តឱ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗមួយចំនួន ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដោយផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះ ទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាព សេដ្ឋកិច្ច និងសុវត្ថិភាព កាត់បន្ថយពេលវេលា និងចំណេញក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ …

Xiaomi ចេញរថយន្ដអគ្គិសនី រូបរាងស្រដៀង Ferrari ប្រព័ន្ធទំនើបមិនចាញ់ Tesla

កាលពីមុន Xiaomi ធ្លាប់បានបញ្ចេញរថយន្ដអគ្គិសនីមួយម៉ូឌែល SU7 ជាប្រភេទរថយន្ដ Sedan និងទទួលបានការគាំទ្រច្រើន ឥលូវនេះ Xiaomi បានបញ្ចេញម៉ូឌែលថ្មីមួយទៀត ជារថយន្ដ SUV វិញម្ដង ម៉ូឌែល YU7 ដើម្បីប្រជែងជាមួយនឹង Tesla Model Y ហើយដាក់លក់នៅក្នុងតម្លៃខ្ទង់…

រថយន្តប្រភេទ SUV ដែលមានម៉ាស៊ីនទំហំ 1.5L ដែលអ្នកគួរតែជ្រើសរើសនៅក្នុងទីផ្សារប្រទេសកម្ពុជា

បច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តធំៗក្នុងពិភពលោក បានទម្លាក់ទំហំម៉ាស៊ីនរថយន្តឱ្យកាន់តែតូចជាងមុន ដើម្បីឆ្លើយតបនឹងច្បាប់កម្រិតនៃការបញ្ចេញផ្សែង និងការសន្សំសំចៃ តាមរយៈការបំពាក់ប្រព័ន្ធជំនួយតូបូជាដើម។ កាន់តែគួរឱ្យកត់សម្គាល់នោះ នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់រថយន្តថ្មីៗដែលមានទំហំម៉ាស៊ីនក្រោម 2.0L គឺមានការពេញនិយមខ្លាំងបំផុត ជាពិសេសរថយន្តម៉ាស៊ីនទំហំ 1.5L និងជាប្រភេទ SUV កំពុងក្លាយជាទីផ្សារគោលដៅដ៏មានប្រជាប្រិយភាព ដោយសារតែភាពទាន់សម័យ លក្ខខណ្ឌក្នុងការបើកបរល្អ និងភាពទាក់ទាញនៃការរូបរាង។ រថយន្តទំហំម៉ាស៊ីន…

Toyota Prius បំបែកកំណត់ត្រាពិភពលោក ស៊ីសាំងតិចបំផុត

រថយន្ត Toyota Prius LE ជំនាន់ថ្មី បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈតិចបំផុត គឺ ២,៥លីត្រ/១០០គីឡូម៉ែត្រ របស់រថយន្ត Hybrid។ ការប៉ុនប៉ងនេះ ធ្វើឡើងដោយការធ្វើដំណើរពីឆ្នេរភាគលិច រហូតដល់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បើកបរដោយលោក Wayne Gerdes ពោលគឺចេញពីសាលាក្រុង Los Angeles…