Xiaomi ចេញរថយន្ដអគ្គិសនី រូបរាងស្រដៀង Ferrari ប្រព័ន្ធទំនើបមិនចាញ់ Tesla

admin By admin December 31, 2025

កាលពីមុន Xiaomi ធ្លាប់បានបញ្ចេញរថយន្ដអគ្គិសនីមួយម៉ូឌែល SU7 ជាប្រភេទរថយន្ដ Sedan និងទទួលបានការគាំទ្រច្រើន ឥលូវនេះ Xiaomi បានបញ្ចេញម៉ូឌែលថ្មីមួយទៀត ជារថយន្ដ SUV វិញម្ដង ម៉ូឌែល YU7 ដើម្បីប្រជែងជាមួយនឹង Tesla Model Y ហើយដាក់លក់នៅក្នុងតម្លៃខ្ទង់ ៣៥ ០០០ ដុល្លារ និងមានលក្ខណៈពិសេសជាច្រើន គួរអោយចាប់អារម្មណ៍។

Xiaomi YU7 ជារថយន្ដខ្នាត SUV មានទំហំបណ្ដោយ ៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ និងកម្ពស់ ១,៦ ម៉ែត្រ និងមានចន្លោះពីកង់មុខទៅកង់ក្រោយប្រវែង ៣ ម៉ែត្រ ដោយការរចនា Xiaomi YU7 ស្រដៀងច្រើនទៅនឹងរថយន្ដ Ferrari Purosangue ចំណែកម៉ាស៊ីនវិញ ត្រូវបានបែងចែកចេញជា ៣ ម៉ូឌែលដូចជា៖ Xiaomi YU7, Xiaomi YU7 Pro, និង Xiaomi YU7 Max។

  1. Xiaomi YU7៖ ជាម៉ូឌែលធម្មតា ប្រើប្រាស់ម៉ាស៊ីនមួយ វិលកង់ក្រោយ និងមានកម្លាំង ២៣៥ គីឡូវ៉ាត់ ឬប្រហែល ៣២០ កម្លាំងសេះ និងមានកម្លាំងបង្វិល ៥២៨ ញ៉ូតុនម៉ែត្រ ដែលអាចជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៨ វិនាទី។
  2. Xiaomi YU7 Pro៖ ជាម៉ូឌែល AWD (All Wheel Drive) វិលកង់ ៤ មានម៉ាស៊ីន ២ និងមានកម្លាំង ៣៦៥ គីឡូវ៉ាត់ ឬប្រហែល ៤៩៦ កម្លាំងសេះ មានកម្លាំងបង្វិល ៦៩០ ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៤,២ វិនាទី។
  3. Xiaomi YU7 Max៖ ជាម៉ូឌែលខ្ពស់ជាងគេ ដែលមានកម្លាំងម៉ាស៊ីន ៥០៨ គីឡូវ៉ាត់ ឬប្រហែល ៦៩០ កម្លាំងសេះ និងមានកម្លាំងបង្វិល ៨៦៦ ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹម ៣,២ វិនាទី និងអាចបើកបរដល់ល្បឿនអតិបរមា ២៥៣ គីឡូម៉ែត្រ/ម៉ោង ខណៈម៉ូឌែល YU7 និង YU7 Pro អាចរត់បានល្បឿនអតិបរមាត្រឹម ២៤០ គីឡូម៉ែត្រ/ម៉ោង។

Leave a Reply

Your email address will not be published. Required fields are marked *