ពិធីប្រណាំងទូកនៅឥណ្ឌូនេស៊ី កំពុងទទួលការចាប់អារម្មណ៍ដោយសារក្មេងប្រុសម្នាក់!

admin By admin December 31, 2025

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ វីដេអូរបស់ក្មេងប្រុសរាំក្បាលទូក នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយពាសពេញបណ្ដាញអ៊ីនធើណេត និងមានការរាំតាមដោយកីឡាករល្បីៗ ទាំងវិស័យបាល់ទាត់ កីឡាករប្រណាំរថយន្ដ ម៉ូតូប្រណាំង Influencer និងមហាជនតាមបណ្ដាសង្គមជុំវិញពិភពលោក ដោយសារតែក្បាច់រាំក្បាលទូកដ៏ប្លែក បង្ហាញនូវកាយវិការដែលស្វាហាប់ និងទេពកោសល្យរក្សាលំនឹង លើទូកដ៏លឿនរបស់គេ។

ពិធីបុណ្យប្រណាំងទូកនេះ ត្រូវបានប្រទេសឥណ្ឌូនេស៊ីហៅថា Pacu Jalur គឺជាប្រពៃណីប្រណាំងទូកមួយ ដែលមានតាំងពីសតវត្សរ៍ទី១៧ និងពិធីប្រណាំងនេះ តែងតែប្រារព្ធនៅទន្លេ Batang Kuantan ក្នុងខេត្ត Riau កោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ហើយទូកនីមួយៗអាចមានប្រវែងដល់ ២៥ ម៉ែត្រ។ មិនសូវខុសពីប្រពៃណីខ្មែរប៉ុន្មានទេ ការប្រណាំងទូក Pacu Jalur ត្រូវការអ្នករាំក្បាលទូក ដែលពាក់សម្លៀកបំពាក់ប្រពៃណី ដើម្បីផ្ដល់ភាពសប្បាយរីករាយ លើកទឹកចិត្ត និងជំរុញដល់កីឡាករអុំទូក មានចង្វាក់អុំទៅមុខបានស្រុះគ្នាល្អ ហើយគេហៅអ្នករាំក្បាលទូកថា Tukang Tari។

ពិធីប្រណាំងទូក Pacu Jalur ត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណព្រះគង្គា ដែលអ្នកស្រុកតែងប្រមូលគ្នាធ្វើឡើងនៅរដូវក្រោយប្រមូលផល ដែលមិនត្រឹមតែជាប្រពៃណីប្រតិបត្តិពីបុរាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកៀរគរអ្នកស្រុក មកបង្ហាញនូវ វប្បធម៌ស៊ូម៉ាត្រា កីឡា តន្ត្រី និងការកម្សាន្ដសប្បាយរីករាយនៅមាត់ទន្លេ Batang Kuantan។

Leave a Reply

Your email address will not be published. Required fields are marked *