ប្រព័ន្ធកាមេរ៉ា AI សម្រាប់គ្រប់គ្រងចរាចរណ៍ដែលទើបដាក់ដំណើរការនៅទីក្រុងហាណូយ បានរកឃើញការបំពានច្បាប់ចរាចរណ៍ចំនួន៣៩៣ករណី ក្នុងរយៈពេលត្រឹមតែបីថ្ងៃដំបូង។ នេះគឺជាជំហានសំខាន់មួយក្នុងការពង្រឹងសន្តិសុខចរាចរណ៍នៅរដ្ឋធានីវៀតណាម។ បើយោងតាមរបាយការណ៍ពីនាយកដ្ឋានប៉ូលិសចរាចរណ៍ហាណូយ ប្រព័ន្ធនេះត្រូវបានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ វាមានកាមេរ៉ា AI ជាង១៨០០គ្រឿង ដែលត្រូវបានដំឡើងនៅចំណុចប្រសព្វផ្លូវ១៩៥កន្លែង ផ្លូវធំៗ២៥ខ្សែ និងស្ពានសំខាន់ៗនានាទូទាំងទីក្រុង។ ប្រព័ន្ធនេះអាចរកឃើញការបំពានច្បាប់ចរាចរណ៍រហូតដល់២៨ប្រភេទផ្សេងៗ។ ក្នុងចំណោមការបំពានទាំង៣៩៣ករណីដែលត្រូវបានកត់ត្រាពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ…
Author: admin
Xiaomi ចេញរថយន្ដអគ្គិសនី រូបរាងស្រដៀង Ferrari ប្រព័ន្ធទំនើបមិនចាញ់ Tesla
កាលពីមុន Xiaomi ធ្លាប់បានបញ្ចេញរថយន្ដអគ្គិសនីមួយម៉ូឌែល SU7 ជាប្រភេទរថយន្ដ Sedan និងទទួលបានការគាំទ្រច្រើន ឥលូវនេះ Xiaomi បានបញ្ចេញម៉ូឌែលថ្មីមួយទៀត ជារថយន្ដ SUV វិញម្ដង ម៉ូឌែល YU7 ដើម្បីប្រជែងជាមួយនឹង Tesla Model Y ហើយដាក់លក់នៅក្នុងតម្លៃខ្ទង់…
រថយន្តប្រភេទ SUV ដែលមានម៉ាស៊ីនទំហំ 1.5L ដែលអ្នកគួរតែជ្រើសរើសនៅក្នុងទីផ្សារប្រទេសកម្ពុជា
បច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តធំៗក្នុងពិភពលោក បានទម្លាក់ទំហំម៉ាស៊ីនរថយន្តឱ្យកាន់តែតូចជាងមុន ដើម្បីឆ្លើយតបនឹងច្បាប់កម្រិតនៃការបញ្ចេញផ្សែង និងការសន្សំសំចៃ តាមរយៈការបំពាក់ប្រព័ន្ធជំនួយតូបូជាដើម។ កាន់តែគួរឱ្យកត់សម្គាល់នោះ នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់រថយន្តថ្មីៗដែលមានទំហំម៉ាស៊ីនក្រោម 2.0L គឺមានការពេញនិយមខ្លាំងបំផុត ជាពិសេសរថយន្តម៉ាស៊ីនទំហំ 1.5L និងជាប្រភេទ SUV កំពុងក្លាយជាទីផ្សារគោលដៅដ៏មានប្រជាប្រិយភាព ដោយសារតែភាពទាន់សម័យ លក្ខខណ្ឌក្នុងការបើកបរល្អ និងភាពទាក់ទាញនៃការរូបរាង។ រថយន្តទំហំម៉ាស៊ីន…
Toyota Prius បំបែកកំណត់ត្រាពិភពលោក ស៊ីសាំងតិចបំផុត
រថយន្ត Toyota Prius LE ជំនាន់ថ្មី បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈតិចបំផុត គឺ ២,៥លីត្រ/១០០គីឡូម៉ែត្រ របស់រថយន្ត Hybrid។ ការប៉ុនប៉ងនេះ ធ្វើឡើងដោយការធ្វើដំណើរពីឆ្នេរភាគលិច រហូតដល់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បើកបរដោយលោក Wayne Gerdes ពោលគឺចេញពីសាលាក្រុង Los Angeles…
Lewandowski ៖ ប្រកួតនេះជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងទាំងអស់
ប្រកួតនេះជាមេរៀនមួយដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងទាំងអស់ Champions League គឺជា Champions League ។ នេះជាការលើកឡើងរបស់ខ្សែប្រយុទ្ធ Barcelona គឺកីឡាករ Lewandowski បន្ទាប់ពីចាញ់ក្រោមថ្វីជើង Dortmund នៅជើងទី២ ៣-១ ក្នុងការប្រកួត UEFA Champions League។ Lewandowski…
Szczesny តាំងពីចូល Barcelona មិនដែលចាញ់សោះ នឹង Clean Sheets
អ្នកចាំទីរបស់ Barcelona ដែលបាននាំចូលមកជំនួស ter Stegen ដែលរងរបួសសោះ ពេលនេះកំពុងតែធ្វើបានល្អខ្លាំងមែនទែន ពោលគឺមិនដែលចាញ់សោះក្នុងការបង្ហាញខ្លួន ២២លើកឲ្យក្រុម ហើយថែមទាំងបិទដៃគូមិនឲ្យស៊ុតចូលដល់ទៅ១២លើក។ នកចាំទីជម្រើសជាតិ ប៉ូឡូញ បច្ចុប្បន្នមានវ័យចូលក្បាល៣៥ ឆ្នាំទៅហើយ ដ្បិតតែមានវ័យជ្រេបន្តិចមែន តែបើមើលពីសមត្ថភាពនៅតែល្អ ពិបាកនឹងរកអ្នកណាមកប្រៀបបានក្នុងនាមអ្នកចាំទីដែលមានវ័យស្របាក់ស្របាលរូបគេនៅពេលនេះ។ គេមានកម្ពស់១,៩៥ ម៉ែត្រ មានទម្ងន់៩០គីឡូក្រាម…
ពិធីប្រណាំងទូកនៅឥណ្ឌូនេស៊ី កំពុងទទួលការចាប់អារម្មណ៍ដោយសារក្មេងប្រុសម្នាក់!
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ វីដេអូរបស់ក្មេងប្រុសរាំក្បាលទូក នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយពាសពេញបណ្ដាញអ៊ីនធើណេត និងមានការរាំតាមដោយកីឡាករល្បីៗ ទាំងវិស័យបាល់ទាត់ កីឡាករប្រណាំរថយន្ដ ម៉ូតូប្រណាំង Influencer និងមហាជនតាមបណ្ដាសង្គមជុំវិញពិភពលោក ដោយសារតែក្បាច់រាំក្បាលទូកដ៏ប្លែក បង្ហាញនូវកាយវិការដែលស្វាហាប់ និងទេពកោសល្យរក្សាលំនឹង លើទូកដ៏លឿនរបស់គេ។ ពិធីបុណ្យប្រណាំងទូកនេះ ត្រូវបានប្រទេសឥណ្ឌូនេស៊ីហៅថា Pacu Jalur គឺជាប្រពៃណីប្រណាំងទូកមួយ ដែលមានតាំងពីសតវត្សរ៍ទី១៧…